ដូចជីកបានកំណប់ធំ! ប្រុសៗដែលរៀបការបានប្រពន្ធមានឧត្តមសម្បត្តិទាំង ៥ ចំណុចនេះ

ស្ត្រីដែលមានចរិតលក្ខណៈបែបនេះ នឹងជួយស្វាមីឱ្យបង្កើតអាជីពដ៏អស្ចារ្យ ទោះក្រយ៉ាងណាក៏ក្លាយជាអ្នកមាន។ មិនត្រឹមតែជួយស្វាមីឱ្យក្លាយជាអ្នកមានប៉ុណ្ណោះទេ ស្ត្រីគម្រូដែលមានជីវភាពធូរធារ និងចេះជួយជ្រោមជ្រែងម្នាក់នេះ ក៏ជួយគ្រួសារប្តីឱ្យរីកចម្រើន និងចិញ្ចឹមកូនឱ្យមានភាពប៉ិនប្រសប់ផងដែរ។ ១. ស្ត្រីឆ្លាតវៃ នៅពីក្រោយភាពជោគជ័យរបស់បុរស តែងតែមាននារីម្នាក់ដែលរឹងមាំពូកែ។ ដូច្នេះហើយ ការរៀបការជាមួយនារីដែលមានប្រាជ្ញា និងឆ្លាតវៃជាភរិយារបស់បុរសនោះ នឹងមានជំនួយការដ៏មានអានុភាព ដើម្បីជួយឱ្យអាជីពរបស់គាត់រីកចម្រើនយ៉ាងអស្ចារ្យ។ ដោយ​សារ​នាង​ឆ្លាត រហ័សរហួន និង​យល់​ចិត្ត​ស្វាមី ភរិយា​នេះ​នឹង​អាច​ផ្តល់​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍ និង​ឈរ​ក្បែរ​ស្វាមី​ក្នុង​គ្រប់​ការ​លំបាក និង​ទុក្ខ​លំបាក​ដោយ​មិន​បាក់​ទឹក​ចិត្ត។ នេះ​ជា​កម្លាំង​ចិត្ត​សម្រាប់​បុរស​ដើម្បី​ទទួល​បាន​ថាមពល​បន្ថែម​ទៀត និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនាគត​គ្រួសារ​ទាំងមូល។ ២. ទុកចិត្តលើដៃគូ អ្វី​ដែល​បុរស​ខ្លាច​បំផុត​ គឺ​ស្ត្រី​ប្រច័ណ្ឌ​ដែល​តែង​តែ​មាន​អារម្មណ៍​មិន​ជឿជាក់ និង​អន់ចិត្ត​ពេល​ប្តី​មាន​ទំនាក់ទំនង​ជាមួយ​មនុស្សភេទ​ផ្ទុយ។ សកម្មភាពស្ត្រីឆែកទូរសព្ទតាមអំពើចិត្ត និងគ្រប់គ្រងកាលវិភាគ ដើម្បីប្រាកដថាប្តីមិនក្បត់ ធ្វើឱ្យបុរសៗធុញទ្រាន់ជាខ្លាំង។ ព្រោះនៅពេលដែលប្រពន្ធទុកចិត្តគាត់អស់ពីចិត្ត ពេលដែលគាត់ត្រូវបានលើកទឹកចិត្តដោយប្រពន្ធរបស់គាត់ បុរសនឹងកាន់តែមានភាពក្លាហានក្នុងការលះបង់ខ្លួនឯងក្នុងការតស៊ូដើម្បីអនាគតគ្រួសារទាំងមូល។ ការសង្ស័យ និងការប្រចណ្ឌគ្មានហេតុផល នឹងធ្វើឱ្យសុភមង្គលរលាយបាត់បន្តិចម្ដងៗ។ ៣. មានអាជីពដែលមានស្ថិរភាព ក្នុង​នាម​ជា​មនុស្ស​ស្រី ទោះ​រៀបការ​មាន​កូន​ក៏​ដោយ ដាច់ខាតកុំបោះបង់បំណងប្រាថ្នា អាជីពការងាររបស់ខ្លួនឯង។ បន្តស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក ដោយរក្សាគោលជំហរនៅកន្លែងធ្វើការ ដូច្នេះអ្នកមិនត្រឹមតែគ្រប់គ្រងជីវិតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងក្លាយជាការលើកទឹកចិត្តដល់ដៃគូរបស់អ្នកផងដែរ។ ការ​មាន​ភរិយា​ដែល​មាន​ទេពកោសល្យ និង​ក្លាហាន​នឹង​ធ្វើ​ឱ្យ​បុរស​មាន​មោទនភាព​យ៉ាង​ខ្លាំង។ វាជាចិត្តវិទ្យា មិនចង់ឱ្យប្រពន្ធអន់ជាង ចង់ធ្វើជាស្រល់ … Continue reading ដូចជីកបានកំណប់ធំ! ប្រុសៗដែលរៀបការបានប្រពន្ធមានឧត្តមសម្បត្តិទាំង ៥ ចំណុចនេះ